Sunday, January 18, 2015

បច្ចេកទេសចិញ្ចឹមមាន់ពូជក្នុងស្រុក (Chicken Raising Local Breed)

បច្ចេកទេសចិញ្ចឹមមាន់ពូជក្នុងស្រុក
(Chicken Raising Local Breed)
១. សារៈប្រយោជន៍នៃការចិញ្ចឹមមាន់
          -ផ្ដល់នូវសាច់ និងស៊ុត សម្រាប់ធ្វើម្ហូបអាហារ ដែលមានគុណភាពល្អ
​          -បង្កើនប្រាក់ចំណូលក្នុងគ្រួសារ បង្កើនមុខរបរ
​          -ផ្ដល់លាមកសម្រាប់ធ្វើជាជី
          -ធ្វើឲ្យខឿនសេដ្ឋកិច្ចជាតិរីកចម្រើន
WP_20150104_007.jpg
២. កត្តាសំខាន់ៗក្នុងការចិញ្ចឹមមាន់
​          ដើម្បីចិញ្ចឹមមាន់ឲ្យទទួលបានជោគជ័យ យើងត្រូវយកចិត្តទុកដាក់ទៅលើកត្តាមួយចំនួ​ន​ដូចខាងក្រោម៖
​          -កត្តាទ្រុង កត្តាពូជ
​          -កត្តាចំណី និងទឹក
​          -អនាម័យ និងវិធានការការពារជម្ងឺ

៣. របៀបធ្វើទ្រុង និងការជ្រើសរើសទីកន្លែង

-ទីកន្លែងសម្រាប់សង់ទ្រុងមាន់ត្រូវនៅជិតផ្ទះ
(ក្រោយផ្ទះ)។
-ជាដីទួលមិនលិចទឹកនៅរដូវវស្សា ហើយគ្មាន​ដើមឈើធំខ្ពស់នៅក្បែរទ្រុងមាន់។
-កន្លែងដែលមានខ្យល់អាកាស ចេញចូលគ្រប់គ្រាន់។
 
 







-ទ្រុងត្រូវសង់តាមបណ្ដោយថ្ងៃ(ពីកើតទៅលិច)។
-អាចធ្វើទ្រុងខ្ពស់ផុតពីដីក្រាលរនាប ឬសង់លើស្រះចិញ្ចឹមត្រី

ក.​ ទំហំទីកន្លែងរស់នៅ
សម្រាប់មេមាន់មួយក្បាល និងកូនមាន់ពី១០ទៅ២០ក្បាលត្រូវការទំហំផ្ទៃដី ១.៥មX ១.៥ម ហើយបើ ចិញ្ចឹមមេមាន់ ២០ក្បាល យុវវ័យត្រូវមានផ្ទៃដីប្រហែលពី ៦០ម ទៅ ៨០ម២​(ម៉ែត្រការ៉េ) ហើយដើម្បីឲ្យកូនមាន់ មានចំនួនច្រើន និងចញ្ចឹមបំប៉នរហូតដល់ពេលលក់​មានសុខភាពល្អ យុវវ័យត្រូមានដីប្រមាណពី ១០០មទៅ​២០០ម
ខ. ទ្រុងសម្រាប់កូនមាន់
          តើត្រូវធ្វើទ្រុងកូនមាន់អាយុពី ១ ទៅ ៣០ថ្ងៃយ៉ាងដូចម្ដេច ដើម្បីឲ្យកូនមាន់លូតលាស់បានល្អ?
          -ធ្វើទ្រុងផុតពីដីកម្ពស់កន្លះម៉ែត្រ(០.៥ម)
            -បាតទ្រុង ត្រូវធ្វើពីបន្ទះឫស្សី ឬឈើ និងជញ្ជាំងអាចធ្វើពីសំណាញ់ដែក​ឬសំណាញ់​នីឡុង​។
          -បាតទ្រុងត្រូវក្រាលដោយអង្កាម ឬកម្ទេចអាចម៍រណា (ដើម្បីរក្សាកម្ដៅ) រហូតដល់កូន​មាន់​មានអាយុ ៣០ថ្ងៃ ឬ ១ខែ ទើបលែងដាក់។
          -ជញ្ជាំងទ្រុង និងពីលើទ្រុងត្រូវហ៊ុំព័ទ្ធដោយបាវ ឬក្រដាស ដើម្បីរក្សាកម្ដៅ ពិសេសពេលយប់ និងពេល​ មានអាកាសធាតុត្រជាក់។
បញ្ជាក់៖ នៅពេលកូនមាន់មានអាយុ ៣០ថ្ងៃត្រូវបញ្ជូនទៅដាក់ក្នុងទ្រុងបំប៉នរហូតដល់ពេលលក់។
គ. ទ្រុងសម្រាប់មាន់ធំ
ការចិញ្ចឹមមាន់មាន ២យ៉ាងសំខាន់ៗ គឺ ចិញ្ចឹមលែង និងចិញ្ចឹមដាក់ទ្រុង។
ដោយផ្អែកតាមសណ្ឋានខាងលើមានន័យថា នៅពេលយប់ត្រូវបញ្ចូលមាន់ឲ្យដេកក្នុងទ្រុង ចំណែកឯ ពេលថ្ងៃ ព្រលែងឲ្យដើររកស៊ីក្នុងរបងសំណាញ់បិទជិត
គុណសម្បត្តិនៃការចិញ្ចឹមរបៀបនេះគឺ ៖
​          -ងាយស្រួលក្នុងការគ្រប់គ្រង
          -ងាយស្រួលក្នុងការផ្ដល់ចំណី និងថែទាំ
          -ការពារការឆ្លងរាលដាលនៃជម្ងឺ ដែលរាតត្បាតពីខាងក្រៅ
            -ការពាររារាំងពីការបំផ្លាញដោយសត្វផ្សេងៗ
          ប៉ុន្តែទ្រុងរបៀបនេះក៏ត្រូវចំណាយដើមទុនច្រើន ក្នុងការសាងសង់ និងធ្វើរបងព័ទ្ធជុំវិញសម្រាប់ឲ្យមាន​ដើរខាងក្នុង ហើយក៏ត្រូវចំណាយចំណីស្ទើរតែទាំងស្រុងសម្រាប់ផ្ដល់ឲ្យមាន់ស៊ី។
ការកសាងទ្រុងមាន់
          ទ្រុងមានសារៈសំខាន់ណាស់ សម្រាប់ការពារសត្វ(មាន់) ឲ្យចៀសផុតពីកត្តាចង្រៃផ្សេងៗដែលមកយាយី។​ ហេតុនេះទ្រុងត្រូវសាងសង់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស។ ដំបូងយើងត្រូវជ្រើសរើសទីកន្លែងដែលមាន ​ទីទួល ឬមិនលិចទឹក ហើយចាក់ដីបំពេញឲ្យខ្ពស់ជាងផ្ទៃដីធម្មតានិងបិកបង្ហាប់ល្អ ដើម្បីចៀសវាងកុំឲ្យទឹកហូរកាត់ក្នុងទ្រុង។ ចំពោះផ្ទៃដីដែលចាក់នេះត្រូវធំជាងតួរោង ០.៥ម ជុំវិញ។
          -ទំហំរោងមាន់(ទ្រុងដេកយប់) ៥មx ១០ម ដែលចែកជាខណ្ឌ ដោយសំណាញ់
          -ខាងក្រៅរោងដេកមានព័ទ្ធដោយសំណាញ់ជាខណ្ឌៗកុំឲ្យមាន់ចេញក្រៅ
          -តួរោង និងសសរធ្វើពីឈើ
          -ជញ្ជាំងទ្រុងធ្វើពីបន្ទះឫស្សីដែលមានគម្លាត ១ ឬ​ ២សម
          -ទ្រុងត្រូវមានកម្ពស់ជើងរៀង ១.៧ម និងសសរកន្លោងកម្ពស់៣.២ម
          -ដំបូលគួរប្រក់ស្បូវ ឬស្លឹកត្នោត
          -គ្រោងទ្វារធ្វើពីកូនឈើ ឬឫស្សី
          -រៀបចំធ្នើឲ្យមាន់ដេកកម្ពស់ ០.៦ម ទៅ ០.៧មពីដី និងមានបន្ទារធ្នើ ០.៧ម
          -សំបុកសម្រាប់មេមាន់ពងត្រូវខ្ពស់ជាងធ្នើរ
          -ត្រូវធ្វើជណ្ដើរសម្រាប់មេមាន់ឡើងក្រាបពង និងមាន់ឡើងដេក
ក. របៀបធ្វើស្នូកទឹក
   ១. ស្នូកទឹកធ្វើពីបំពង់ឫស្សី
                                      ​ ​   យកឫស្សីស្រុក(បំពង់)ប្រវែង២សាច់ ដោយអារទុកថ្នាំងសងខាង
​                                          យករណារអារលាក់ពីខាងក្នុងថ្នាំងខាងចុង អារលាក់ចុងទាំងពីរ
​                                          យកចុងកាំបិតស្រួច ឬពូថៅ ចោះច្រៀកយកសាច់ឫស្សីចេញ រួច                                         ទំលុះថ្នាំងកណ្ដាលចេញ។
-យកកាំបិតលាក់ចុងសងខាងឲ្យមានគន្លាក់ដើម្បីងាយ ស្រួល     ក្នុងការចងខ្សែ។
                                                -យកខ្សែលួសមកយកចងកន្លែងលាក់ ទុកឲ្យមានក្រវិល
​                                                សម្រាប់បន្តោង ឬព្យួរ

-ប្រើកំប៉ុងថ្នាំលាប ឬកំប៉ុងទឹកដោះគោ។
-ចានជាចានទៀប(ចានបាយ)
-យកដែកគោលមកចោះរន្ធជិតមាត់កំប៉ុង
-យកកំប៉ុងទៅច្រកទឹកឲ្យពេញ រួចយកចានទៅផ្កាប់ពីលើមាត់កំប៉ុង។
-កានត្រឡប់ឲ្យកំប៉ុងផ្កាប់ពីលើចានវិញ ទឹកហូរចេញ ពីរន្ធរហូតដល់មាត់រន្ធទើបឈប់ហូរ។
 
២. ស្នូកទឹកធ្វើពីកំប៉ុង ឬចាន
 


                                      ​                  



៤. ពូជមាន់
​          ពូជមាន់ក្នុងស្រុកមានច្រើនប្រភេទដែលប្រជាកសិករយើងចូលចិត្តចិញ្ចឹម។ ពូជមាន់ទាំងនោះរួមមាន៖ ពូជមាន់ចែ មាន់ស្គួយ មាន់សំពៅ មាន់សំឡី មាន់ក្រញាស់ មាន់គក មាន់កណ្ដូង...។ល។
WP_20141228_019.jpg
    ហើយពូជមាន់នាំចូលមានដូចជា៖ ឡឺហ្កនសំបុរស អ៊ីសាប្រោនសំបុរ​ក្រហមប្រផេះ ភ្លីមុតសំបុរស្គួយខ្មៅ.....។
WP_20150104_015.jpg
៥. ការជ្រើសរើសមាន់យកមកចិញ្ចឹម
​​​ ដើម្បីឲ្យការចិញ្ចឹមមាន់ឆាប់ទទួលផលយើងគួរចេះជ្រើសរើសពូជមាន់មកចិញ្ចឹមដួចខាងក្រោម៖
ក. មាន់ឈ្មោល(ទុកធ្វើបា)
          បាមាន់ត្រូវមានរាងល្អ ក្លៀវក្លា ជើងលឿង មានខ្នាយប្រវែងពី ២ ទៅ​ ៣​សម ហើយទម្ងន់​ចាប់ពី ២.៥គកឡើងទៅ មានអាយុចាប់ពី​៩ ខែ តែមិនត្រូវទុកឲ្យលើស ៣ឆ្នាំទេ។​ បាមាន់គួរតែ​ជា​ពូជដែលមានកូនច្រើន និងគ្មានជម្ងឺឆ្លង។

ខ. មាន់ញី
មេមាន់ត្រូវមានរាងល្អ ក្លៀវក្លា ជើងលឿងគ្មានជម្ងឺ និងមានសុខភាពល្អ។ មេមាន់ត្រូវមានអាយុ ៧ខែឡើង និងមានទម្ងន់ច្រើនជាង ១.២គក ហើយរើសចេញពីមេមាន់ ដែលផ្ដល់កូនច្រើន ៤សារក្នុង ១ឆ្នាំយ៉ាងតិច
៦. ការគ្រប់គ្រង និងការថែរក្សាមាន់
   ក. ការគ្រប់គ្រង
​          ការចិញ្ចឹមមាន់នៅតាមជនបទ កសិករច្រើនចិញ្ចឹមលាយឡំគ្នារវាង មាន់ឈ្មោល មាន់មេ​មាន់ជំទង់ ឬកូនមាន់ ដែលធ្វើឲ្យពុំមានតុល្យភាពក្នុងការស៊ីចំណី ឬការសម្រាកឡើយ។ របៀប​នេះធ្វើឲ្យការចម្លងជម្ងឺមានសភាពខ្លាំងក្លា និងឆាប់រហ័ស។ ដើម្បីលប់បំបាត់បញ្ហានេះ គួរគប្បី​រៀបចំទៅតាមប្រភេទរបស់វា ឬតាមជំនាន់។ ​      
​          រដូវដែលសមស្របបំផុតក្នុងការចិញ្ចឹមមាន់ គឹនៅចុងរដូវភ្លៀង និងដើមរដូវរំហើយ ព្រោះ​រដូវនេះមានអាកាសធាតុត្រជាក់ និងសីតុណ្ហភាពសមស្រប។
ខ.​ វិធានការអនាម័យ
-អនាម័យកន្លែងចិញ្ចឹម៖
          +សម្អាតព្រៃជុំវិញកន្លែង(ទ្រុង)ចិញ្ចឹម។ លប់ដីគ្រលុកដក់ទឹកឲ្យបានស្មើល្អ។
          +ក្នុងកន្លែងមាន់ដេក(ទ្រុង) ត្រូវបោសសម្អាតកើបលាមកមាន់ចេញរាល់ថ្ងៃ។
​          +៦ខែម្ដង ឬក្រោយពេលប្រមូលផល (ត្រូវបាចកំបោរស ឬបាញ់ថ្នាំបាយអូរគ្លីន) សម្លាប់មេរោគ និងពពួកបរាសិត (នៅទ្រុង និងរបងធ្លាចិញ្ចឹមមាន់)។
WP_20150104_016.jpg
-អនាម័យឧបករណ៍ចិញ្ចឹម៖
​          +ស្នូកទឹក ស្នូកចំណី ត្រូវលាងសម្អាតរាល់ពេល ផ្លាស់ប្ដូរ ទឹក និងចំណី
​          +មិនត្រូវដាក់ទឹកកខ្វក់ឲ្យមាន់ផឹកទេ
​          +ចំណីដុះផ្សិត ផ្អូម មិនត្រូវផ្ដល់ឲ្យមាន់ស៊ីទេ
​          +ចំពោះបន្លែ សូមប្រយ័ត្នបន្លែដែលប្រើថ្នាំពុល
-ការរៀបចំចិញ្ចឹម៖ ត្រូវរៀបចំហ្វូងមាន់ទៅតាមទំហំ អាយុ ឬជំនាន់របស់វា នីមួយៗ។ កូនមាន់ដែ​លញាស់ដោយធម្មជាតិ មាន់មេជាអ្នកការពារ និងផ្ដល់កម្ដៅឲ្យ តែយើងអាចបំបែកវាចំពោះកូន​មាន់ណាដែលញាស់មកស្របាលថ្ងៃ(ខុសគ្នា២-៣ថ្ងៃ) អាចដាក់ជាមួយគ្នាបាន។ ត្រូវកាត់ចំពុះ​ខាងលើរបស់កូនមាន់ឲ្យខ្លីបន្ដិច ការពារកូនមាន់ចឹកគ្នា។
WP_20150104_018.jpg
- ការផ្ដល់ចំណី និងទឹក៖ ផ្ដល់ចុងអង្ករល្អិតៗ ឲ្យកូនមាន់ស៊ីនៅអាយុពី១ថ្ងៃទៅ៧ថ្ងៃ។​ ចាប់ពី១សប្ដាហ៍ដល់១៥ថ្ងៃ ផ្ដល់អង្ករ បន្លែ ឬចំណីផ្សំស្រេច។ ពីអាយុ ១៥ថ្ងៃ ដល់១ខែ ត្រូវឲ្យ អង្ករលាយស្រូវ សណ្ដែក ឬចំណីផ្សំស្រេច សម្រាប់កូនមាន់។ ត្រូវផ្ដល់ទឹកឲ្យមាន់ផឹកបាន​គ្រប់​គ្រាន់។
- ការផ្ដល់ថ្នាំការពារ
​          +ចាក់វ៉ាក់សាំងដល់កូនមាន់នូវអាយុ ២-៣ថ្ងៃដំបូង ដើម្បីការពារជម្ងឺ ញូវកាស F (បន្តក់ ដាក់តាមច្រមុះ១-២ដំណក់) ហើយនៅអាយុ ២១ថ្ងៃ ធ្វើវ៉ាក់សាំងនេះម្ដងទៀត។
            +កូនមាន់អាយុ ៧ថ្ងៃ ផ្ដល់វ៉ាក់សាំងអុតមាន់ ដោយប្រើវិធីជួសម្ជុលមុខពីរ(នៅស្លាប)។
​          +នៅអាយុ ១៤ថ្ងៃ ផ្ដល់វ៉ាក់សាំងការពារជម្ងឺរលាកទងសួត ដោយបន្តក់តាមច្រមុះ។
ចំណាំ៖ មិនត្រូវប្រើថ្នាំការពារច្រើនមុខក្នុងពេលតែមួយជាមួយវ៉ាក់សាំង ញូវកាសទេ អាច បណ្ដាល ឲ្យកូនមាន់ស្លាប់បាន។
ង. ការថែរក្សាមាន់ជំទង់
​          ពេលមាន់មានអាយុចាប់ពី ១ខែឡើងទៅ ចាត់ចូលជាប្រភេទមាន់ជំទង់។ យើងអាចលែង មាន់ចេញពីទ្រុងកូនមាន់ ទៅកន្លែងថែរក្សារហូតដល់ពេលលក់។​
WP_20150104_019.jpg
 ត្រូវផ្ដល់ចំណីមានជាតិប្រូ​តេ​អ៊ីន ដើម្បីឲ្យការធំធាត់រហ័ស និងផ្ដល់ទឹកស្អាតឲ្យមាន់ផឹកបានគ្រប់គ្រាន់។
WP_20150104_020.jpg

ច. ការផ្ដល់ថ្នាំការពារៈ មាន់អាយុ ២ខែឡើងទៅ ត្រូវផ្ដល់ថ្នាំការពារជម្ងឺអាសន្នរោគ ដោយចាក់សាច់ដុំ ក្នុង​កម្រិត ១ម.ល​ ក្នុងមាន់១ក្បាល។
ឆ. ការបង្ការជម្ងឺ និងបរាសិត
​          +ជាការល្អនៅក្នុងទឹកផឹក ឬចំណី ត្រូវលាយថ្នាំ ពពួកស៊ុលហ្វា ឬបេតាមីស៊ីន ១សប្ដាហ៍ ពីរដង ឲ្យមាន់ផឹក ឬស៊ី។
            +ករណីមានចៃ ឬស្រមើល ត្រូវយកថ្នាំជក់(ថ្នាំខ្លាំង) បាចប្រោសៗពីលើសំបុកពង។
​          +គេក៏អាចប្រើថ្នាំ បាយអូរគ្លីន(Bioclean) ១ស្លាបព្រាបាយលាយទឹក ១០លីត្រ យកមេមាន់​
ទៅជ្រលក់ទឹកថ្នាំ ឬប្រើបំពង់បាញ់នៅបរិវេណដែលមានស្រមើល។
៧. ប្រភេទចំណីមាន់តាមធម្មជាតិ
          ចំណីជាប្រភពដ៏សំខាន់សម្រាប់ផ្ដលនូវថាមពល ជាតិសាច់ សារធាតុរ៉ែ និងវីតាមីនដែល​ធានា​ឲ្យមាន់មាន៖ សុខភាពល្អ ការលូតលាស់ធំធាត់លឿន ការបន្តពូជល្អ។
ក. សមាសធាតុចំណីដែលសំបូរជាតិសាច់(ប្រូតេអ៊ីន)
            ប្រូតេអ៊ីនជាសារធាតុសំខាន់សម្រាប់ជួយការលូតលាស់របស់រាងកាយ សាច់ ស្បែក សម្រាប់ផលិតពង ប្រូតេអ៊ីនអាចរកបានពីកន្ទក់ ចុងអង្ករ ត្រី ម្សៅត្រី ម្សៅត្រីក្រៀម កង្កែប ជន្លេន សត្វល្អិត ពពួកសណ្ដែក សាច់ដូងស្ងួត ស្លឹកកន្ធុំថេត ស្លឹកដំឡូងស្ងួត ត្រកួន ចក ។ល។
            ចំពោះប្រភេទរុក្ខជាតិបន្លែត្រូវហាលឲ្យស្ងួតល្អ និងបុកឲ្យម៉ដ្ឋមុនឲ្យមាន់ស៊ី។


ខ. សមាសធាតុចំណីដែលសំបូរថាមពល
សារធាតុមួយជួយផ្ដល់ថាមពលក្នុងការរស់នៅផលិត ឬស៊ីចំណី និងការធ្វើចលនា។ អាហារដែលផ្ដល់ថាមពលមាននៅក្នុងពោត ចុងអង្ករ កន្ទក់ កាកដូងស្ងួត​ មើមរុក្ខជាតិកាក​សំណល់បន្លែ ដំឡូងជ្វា កាកសំណល់ផ្លែឈើ ស្ករ​... ចំពោះដំឡូងមី និងត្រាវ​ គេអាចកាត់ហាល​ថ្ងៃ ហើយបុក ឬកិនឲ្យម៉ដ្ឋ។ចូរប្រយ័ត្ន!ចិតយកសំបកមើមដំឡូងចេញ ព្រោះវាមានជាតិពុល។
គ. សមាសធាតុចំណីដែលសំបូរជីវជាតិរ៉ែ
​          សារធាតុរ៉ែជាពិសេសកាល់ស្យូម មានសារសំខាន់ណាស់ធ្វើឲ្យឆ្អឹងលូតលាស់ល្អ និងបង្កើតសំបកសុត ចំពោះមាន់ដែលចិញ្ចឹមព្រលែងមិនមានបញ្ហាកង្វះសារធាតុរ៉ែទេ ព្រោះវាអាចរកបានដោយខ្លួនឯងនៅក្នុងធម្មជាតិ។ កង្វះកាល់ស្យូម និងផូស្វ័រ បណ្ដាលឲ្យមាន់លូតលាស់យឺត មេមាន់រាគពង(ពងចេញមកមានសំបកទន់) និងចឹកស៊ីពង ឬសំបកពងខ្លួនឯង។ ប្រភពនៃជីវជាតិរ៉ែមាន៖ សំបកខ្ចៅ ឆ្អឹង ត្រី អំបិល ថ្លើមសត្វ។
ឃ. សមាសធាតុចំណីដែលសំបូរវីតាមីន
          ចំណីដែលសំបូរដោយវីតាមីនមានរុក្ខជាតិបៃតង ស្មៅ ធាងស្ពៃ ត្រកួន ចក ។ល។ ចំពោះមាន់ដែលលែងឲ្យដើររកស៊ីដោយខ្លូនឯង ពុំសូវមានបញ្ហាចំពោះកង្វះវីតាមីនទេ ព្រោះវាអាចស៊ីស្មៅ និងប្រភេទរុក្ខជាតិបៃតងបានគ្រប់គ្រាន់។
តើត្រូវរៀបចំថ្នាលស្មៅ និងបន្លែជាចំណីមាន់យ៉ាងដូចម្ដេច?
          យើងគួរតែធ្វើថ្នាលដាំស្មៅច្រើនប្រភេទ​ លាយជាមួយត្រកួននៅជិតផ្ទះ ឬជិតទ្រុងមាន់ ដើម្បីងាយស្រួលផ្គត់ផ្គង់ចំណី ដែលជួយកាត់បន្ថយការចំណាយលុយទិញ ឬចំណាយពេលវេលាច្រើនសម្រាប់ដើររក។ មុនផ្តល់ឲ្យមាន់ស៊ីត្រូវហាន់ឲ្យល្អិតៗជាមុន រួចយកទៅច្របល់លាយជាមួយចំណីផ្សំផ្សេងៗទៀត។

៨. ការរៀបចំស៊ុមកម្ដៅឲ្យកូនមាន់
ការផ្ដល់កម្ដៅដល់កូនមាន់
-ការក្រុងរបស់មេ៖ ពេលមេក្រុងកូនក្រោមស្លាប នោះកូនមាន់នឹងទទួលបានកម្ដៅពីមេវាពី ៣៥-៣៧អង្សាសេ។
-ការផ្ដល់កម្ដៅដោយគ្មានមេ៖ ត្រូវផ្ដល់កម្ដៅឲ្យកូនមាន់ដូចមេមាន់ដែរ បើសីតុណ្ហភាពទាប នោះកូនមាន់នឹងខ្សោយ រងារ ឈឺ ហើយបណ្ដាលឲ្យលូតលាស់យឺត។
          -បើសូតុណ្ហភាពខ្ពស់នឹងធ្វើឲ្យរោមកូនមាន់ដុះមិនល្អ
          -ត្រូវត្រៀមកម្ដៅសម្រាប់កូនមាន់
​          -ត្រូវផ្ដល់ទឹក និងចំណីអាហារឲ្យបានគ្រប់គ្រាន់ និងមានគុណភាព
សញ្ញាបង្ហាញពីកម្ដៅក្នុងទ្រុងកូនមាន់
-កម្ដៅល្មមគ្រប់គ្រាន់៖ កូនមាន់ដើររកស៊ីរាយប៉ាយល្អក្នុងទ្រុង
-កម្ដៅខ្លាំងជ្រុល៖ កូនមាន់ឃ្លាតពីប្រភពកម្ដៅ ស្រែកយំពេញទ្រុង ឬរត់ប្រសេចប្រសាច
-កម្ដៅត្រជាក់ខ្លាំង៖ កូនមាន់ប្រមូលផ្ដុំគ្នាសសស

៩. ជម្ងឺ និងវិធានការការពារ និងព្យាបាល
    ក. ជម្ងឺអាសន្នរោគ
​          ក.១. រោគសញ្ញា៖ មាន់មានរាគ​ដោយល្បាយពណ៌ត្នោត ឬបៃតង គ្រុនរញីរញ័រ ក្បាលសំយ៉ុងចុះ​ លំបាកដកដង្ហើម។ ជួនកាលរាគជាប់រហូត​ មិនស៊ីចំណី ហើមនៅសន្លាក់ជើង មានសញ្ញាឈឺចាប់ពេលគេប៉ះវា ឬមួលក។ មាន់ងាប់ភ្លាមៗ ពេលកំពុងស៊ី ក្រាបពង ដេកលើបង្គង នៅលើសិរ និង​បូរមាន់ងាប់មានស្នាមជាំឈាម។
WP_20150104_021.jpg
        ក.២. វិធានការការពារ
          -សម្អាតទ្រុង និងអនាម័យឲ្យបានល្អ(បាចកំបោរស)។
​          -ដាក់បង្ខាំងមាន់ថ្មីដែលទលនឹងទិញមកចំនួន១៤ថ្ងៃចាំបញ្ចូលជាមួយមាន់ចាស់។
          -កុំដាក់កូនមាន់លាយជាមួយមាន់ធំ។
​          -ចាក់ថ្នាំការពារ ពិសេសនៅរដូវមានភ្លៀងធ្លាក់។
​          ក.៣. ការព្យាបាល
​          ប្រើថ្នាំតេត្រាស៊ីគ្លីន(Tetracycline 250mg) ១គ្រាប់ដាក់លាយទឹក ០.៥លីត្រ សម្រាប់មានើ ៥ក្បាល ចំនួន ៤-៥ថ្ងៃ។
   ខ. ជម្ងឺញូវកាស
        ខ.១. រោគសញ្ញាៈ មិនស៊ីចំណី ហៀរទឹកភ្នែក, សំបោរ ក្អក ស្ទះដង្ហើម ធំក្លិនអាក្រក់ពី​ក្នុង​មាត់ ឬច្រមុះ។ ក្បាលហើម ទន់ស្លាប,​ជើង គែប៉ោងហើម។
WP_20150104_022.jpg
          ខ.២. វិធានការការពារ និងព្យាបាល
​          ត្រូវធ្វើអនាម័យ​បានល្អក្នុងការចិញ្ចឹម និងផ្ដល់វ៉ាក់សាំងតាមកាលកំណត់ ហើយត្រូវប្រើ​ថ្នាំ​ទម្លាក់ព្រូនឲ្យបានទៀងទាត់។
   គ. ជម្ងឺអុតមាន ឬខាន់ស្លាក់
        គ.១. រោគសញ្ញាៈ ជម្ងឺនេះបង្កឲ្យមាន ក្រម៉នៅលើស្បែក សិរ បួរ គល់ចំពុះ គល់ត្រចៀក ចន្លោះម្រាមជើង រង្វះមាត់ និងដើមក។
WP_20150104_023.jpg
          គ.២. វិធានការការពារ និង ព្យាបាល
          ធ្វើអនាម័យទ្រុង និងផ្ដល់វ៉ាក់សាំង១ដងគត់ ។ ជម្ងឺនេះគ្មានថ្នាំព្យាបាលទេ តែយើងអាច​សម្អាតដោយបេះក្រម៉ចេញ និងលាបម្រេចម៉ដ្ឋ អាចកាត់បន្ថយបាន។



សូមអរគុណ!

No comments:

Post a Comment