គោលបំណង
១. តើការចិញ្ចឹមមាន់នេះមានសារៈសំខាន់ដូចម្ដេចខ្លះ?
-ដើម្បីបង្ហាញនិងផ្សព្វផ្សាយបច្ចេកវិទ្យាចិញ្ចឹមមាន់សមស្របដល់យុវវ័យដែលបានបោះបង់ការសិក្សា
-ពង្រីកការចិញ្ចឹមទៅតាមតម្រូវការទីផ្សារ
-បង្កើតមុខរបរ និងប្រាក់ចំណូលក្នុងគ្រួសារ
-ចិញ្ចឹមតាមបច្ចេកទេសជីវសុវត្ថិភាព អាចកាត់បន្ថយការឆ្លងរាលដាលនៃជម្ងឺមាន់
-ងាយស្រួលក្នុងការគ្រប់គ្រង (ការផ្ដល់ចំណី
ការបង្កាត់ពូជ ការការពារ និងអនាម័យ)
-ផ្ដល់សាច់ និងស៊ុត(ពង)
ធ្វើជាម្ហូបអាហារដែលមានគុណភាពល្អ
-ផ្ដល់លាមកសម្រាប់ធ្វើជីដាក់ដំណាំ
២. លក្ខណៈល្អប្រសើរនៃការចិញ្ចឹមមាន់ពូជក្នុងស្រុក
-ពូជមាន់ដែលប្រទះឃើញញឹកញាប់ជាងគេគឺ៖
មាន់គក មាន់សំពៅ មាន់ប្រជល់ មាន់កណ្ដូង មាន់ចែ មាន់សំឡី
មាន់ក្រញាស់ មាន់ខ្មៅ មាន់ស្គួយ…។ល។
៣. គុណភាពនៃការចិញ្ចឹមមាន់ក្នុងស្រុក
-ធន់ទ្រាំនឹងអាកាសធាតុ
និងការលំបាកគ្រប់បែបយ៉ាង
-មិនចាំបាច់ផ្ដល់នូវចំណីផ្សំ(ក្រុមហ៊ុន)
ទាំងស្រុង ដោយផ្សំចំណីពីធម្មជាតិ ដែលអាចរកបាននៅក្នុងភូមិ និងមានតម្លៃថោកសមរម្យ
-ងាយស្រួលក្នុងការថែទាំ
-ផ្ដល់ពង ក្រាបភ្ញាស់
និងបណ្ដើរកូនដោខ្លួនវា
-មិនសូវកើតជម្ងឺ និងទប់ទល់ជាមួយជម្ងឺកាចសាហាវបានមួយចំនួន
-សាច់មាន់ស្រុកមានរសជាតិឆ្ងាញ់
និងពេញនិយម
-តម្រូវការទីផ្សារខ្ពស់(មានសាច់និងពង)
និងមានតម្លៃល្អ
ការរៀបចំទីកន្លែង
តើត្រូវធ្វើទ្រុងមាន់យ៉ាងដូចម្ដេច
ដើម្បីឲ្យការចិញ្ចឹមទទួលបានលទ្ធផលល្អ?
ទ្រុងមានសារៈសំខាន់ណាស់សម្រាប់ការពារមាន់ធំ
កូនមាន់ពីការយាយីបំផ្លាញផ្សេងៗ និងអាចទប់ទល់អាកាសធាតុប្រែប្រួល
ជាពិសេសកូនមាន់តូចៗ។
ទ្រុងមាន់ដ៏ល្អត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
-ទីធ្លាធំទូលាយ
-មានខ្យល់អាកាសស្រឡះល្អ និងស្ងួត
-ងាយស្រួលក្នុងការបោសសម្អាត
អនាម័យ
-មានទ្រនំសម្រាប់មាន់ដេក
-មានសំបុកគ្រប់គ្រាន់សម្រាប់មេមាន់ពង
ក្រាបពង
-ការពារពីការយាយីបំផ្លាញផ្សេងៗ
ដើម្បីឲ្យការចិញ្ចឹមមាន់បានរីកចម្រើន
និងធានាសុវត្ថិភាពនោះ យុវវ័យត្រូវអនុវត្តតាមបច្ចេកទេសសំខាន់ៗ
មួយចំនួនដូចខាងក្រោម៖
១. ទំហំទីកន្លែងរស់នៅ
សម្រាប់មេមាន់មួយក្បាល
និងកូនមាន់ពី១០ទៅ២០ក្បាលត្រូវការទំហំផ្ទៃដី ១.៥មX ១.៥ម ហើយបើ ចិញ្ចឹមមេមាន់ ២០ក្បាល
យុវវ័យត្រូវមានផ្ទៃដីប្រហែលពី ៦០ម២ ទៅ ៨០ម២(ម៉ែត្រការ៉េ)
ហើយដើម្បីឲ្យកូនមាន់ មានចំនួនច្រើន និងចញ្ចឹមបំប៉នរហូតដល់ពេលលក់មានសុខភាពល្អ
យុវវ័យត្រូមានដីប្រមាណពី ១០០ម២ទៅ២០០ម២ ។
២. ទ្រុងសម្រាប់កូនមាន់
តើត្រូវធ្វើទ្រុងកូនមាន់អាយុពី
១ ទៅ ៣០ថ្ងៃយ៉ាងដូចម្ដេច ដើម្បីឲ្យកូនមាន់លូតលាស់បានល្អ?
-ធ្វើទ្រុងផុតពីដីកម្ពស់កន្លះម៉ែត្រ(០.៥ម)
-បាតទ្រុង
ត្រូវធ្វើពីបន្ទះឫស្សី ឬឈើ និងជញ្ជាំងអាចធ្វើពីសំណាញ់ដែកឬសំណាញ់នីឡុង។
-បាតទ្រុងត្រូវក្រាលដោយអង្កាម
ឬកម្ទេចអាចម៍រណា (ដើម្បីរក្សាកម្ដៅ) រហូតដល់កូនមាន់មានអាយុ ៣០ថ្ងៃ ឬ ១ខែ
ទើបលែងដាក់។
-ជញ្ជាំងទ្រុង
និងពីលើទ្រុងត្រូវហ៊ុំព័ទ្ធដោយបាវ ឬក្រដាស ដើម្បីរក្សាកម្ដៅ ពិសេសពេលយប់ និងពេល
មានអាកាសធាតុត្រជាក់។
បញ្ជាក់៖ នៅពេលកូនមាន់មានអាយុ
៣០ថ្ងៃត្រូវបញ្ជូនទៅដាក់ក្នុងទ្រុងបំប៉នរហូតដល់ពេលលក់។
៣. ទ្រុងសម្រាប់មាន់ធំ
ការចិញ្ចឹមមាន់មាន
២យ៉ាងសំខាន់ៗ គឺ ចិញ្ចឹមលែង និងចិញ្ចឹមដាក់ទ្រុង។
ដោយផ្អែកតាមសណ្ឋានខាងលើមានន័យថា
នៅពេលយប់ត្រូវបញ្ចូលមាន់ឲ្យដេកក្នុងទ្រុង ចំណែកឯ ពេលថ្ងៃ
ព្រលែងឲ្យដើររកស៊ីក្នុងរបងសំណាញ់បិទជិត
គុណសម្បត្តិនៃការចិញ្ចឹមរបៀបនេះគឺ ៖
-ងាយស្រួលក្នុងការគ្រប់គ្រង
-ងាយស្រួលក្នុងការផ្ដល់ចំណី
និងថែទាំ
-ការពារការឆ្លងរាលដាលនៃជម្ងឺ
ដែលរាតត្បាតពីខាងក្រៅ
-ការពាររារាំងពីការបំផ្លាញដោយសត្វផ្សេងៗ
ប៉ុន្តែទ្រុងរបៀបនេះក៏ត្រូវចំណាយដើមទុនច្រើន
ក្នុងការសាងសង់ និងធ្វើរបងព័ទ្ធជុំវិញសម្រាប់ឲ្យមានដើរខាងក្នុង
ហើយក៏ត្រូវចំណាយចំណីស្ទើរតែទាំងស្រុងសម្រាប់ផ្ដល់ឲ្យមាន់ស៊ី។
ការកសាងទ្រុងមាន់
ទ្រុងមានសារៈសំខាន់ណាស់
សម្រាប់ការពារសត្វ(មាន់) ឲ្យចៀសផុតពីកត្តាចង្រៃផ្សេងៗដែលមកយាយី។ ហេតុនេះទ្រុងត្រូវសាងសង់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស។
ដំបូងយើងត្រូវជ្រើសរើសទីកន្លែងដែលមាន ទីទួល ឬមិនលិចទឹក
ហើយចាក់ដីបំពេញឲ្យខ្ពស់ជាងផ្ទៃដីធម្មតានិងបិកបង្ហាប់ល្អ ដើម្បីចៀសវាងកុំឲ្យទឹកហូរកាត់ក្នុងទ្រុង។
ចំពោះផ្ទៃដីដែលចាក់នេះត្រូវធំជាងតួរោង ០.៥ម ជុំវិញ។
-ទំហំរោងមាន់(ទ្រុងដេកយប់)
៥មx ១០ម ដែលចែកជាខណ្ឌ ដោយសំណាញ់
-ខាងក្រៅរោងដេកមានព័ទ្ធដោយសំណាញ់ជាខណ្ឌៗកុំឲ្យមាន់ចេញក្រៅ
-តួរោង និងសសរធ្វើពីឈើ
-ជញ្ជាំងទ្រុងធ្វើពីបន្ទះឫស្សីដែលមានគម្លាត
១ ឬ ២សម
-ទ្រុងត្រូវមានកម្ពស់ជើងរៀង
១.៧ម និងសសរកន្លោងកម្ពស់៣.២ម
-ដំបូលគួរប្រក់ស្បូវ
ឬស្លឹកត្នោត
-គ្រោងទ្វារធ្វើពីកូនឈើ ឬឫស្សី
-រៀបចំធ្នើឲ្យមាន់ដេកកម្ពស់
០.៦ម ទៅ ០.៧មពីដី និងមានបន្ទារធ្នើ ០.៧ម
-សំបុកសម្រាប់មេមាន់ពងត្រូវខ្ពស់ជាងធ្នើរ
-ត្រូវធ្វើជណ្ដើរសម្រាប់មេមាន់ឡើងក្រាបពង
និងមាន់ឡើងដេក
នៅជុំវិញទ្រុងជាការល្អ
ត្រូវដាំដើមកន្ធុំថេត ដើមងប់ ត្រកួន ដំឡូងឈើ ដើម្បីផ្ដល់ជាអាហារបន្ថែមដ៏ល្អ
សម្រាប់មាន់។ យើងត្រូវធ្វើទ្រនំ ឬ
ធ្នើរសម្រាប់មាន់ដេកដើម្បីងាយស្រួលប្រមូលលាមកធ្វើជី និងងាយស្រួលសម្អាត។
ទ្រនំត្រូវទាបជាងសំបុក៖
-ត្រូវរៀបចំសំបុកមុនមេមាន់រកពង
ហើយចំនួនសំបុកត្រូវឲ្យស៊ីគ្នានឹងចំនួនមេមាន់
-សំបុកអាចធ្វើពីបង្គី ឬកេស
ហើយដាក់ចងភ្ជាប់នឹងទ្រុងនៅកន្លែងមិនសូវមានពន្លឺ
-ក្នុងសំបុកដាក់ចំបើងស្ងួត
ហើយក្រាស់ដែលធានារក្សាកម្ដៅគ្រប់គ្រាន់
-ដើម្បីកំចាត់ស្រមើរក្នុងសំបុកត្រូវដាក់កម្ទេចថ្នាំជក់
ស្លឹកចេក ឬសាវម៉ាវព្រៃ ដាក់នៅពីក្រោមសំបុក
ស្នូកចំណី និងស្នូកទឹក
ត្រូវដាក់ស្នូកទឹក
និងស្នូកចំណីឲ្យបានគ្រប់គ្រាន់សម្រាប់មាន់ ដើម្បីកាត់បន្ថយការចំណាយទិញ និង
ពូជ
និងការបង្កាត់ពូជមាន់
ពូជមាន់ក្នុងស្រុកមានលក្ខណៈសមស្របសម្រាប់កសិករចិញ្ចឹម និងពង្រីកផលិតកម្ម។
១. ការជ្រើសរើសពូជកូនមាន់ចិញ្ចឹម
កូនមាន់គួររើសរកកូនណាមានរាងល្អ
ក្លៀវក្លា មានជើងលឿង កើតចេញពីមេបាដែលមានសុខភាពល្អ
ចំពោះកូនមាន់ដែលមានរោមស្អិតជាប់គ្នា ហើយពោះធ្លាក់ ឬរឹង និងមានពណ៌ខៀវ
មិនគួរយកមកចិញ្ចឹមទេ។
២. ការជ្រើសរើសបាមាន់
បាមាន់ត្រូវមានរាងល្អ
ក្លៀវក្លា ជើងលឿង មានខ្នាយប្រវែងពី ២ ទៅ ៣សម ហើយទម្ងន់ចាប់ពី ២.៥គកឡើងទៅ
មានអាយុចាប់ពី៩ ខែ តែមិនត្រូវទុកឲ្យលើស ៣ឆ្នាំទេ។
បាមាន់គួរតែជាពូជដែលមានកូនច្រើន និងគ្មានជម្ងឺឆ្លង។
៣. ការជ្រើសរើសមេមាន់
មេមាន់ត្រូវមានរាងល្អ
ក្លៀវក្លា ជើងលឿងគ្មានជម្ងឺ និងមានសុខភាពល្អ។ មេមាន់ត្រូវមានអាយុ ៧ខែឡើង និងមានទម្ងន់ច្រើនជាង
១.២គក ហើយរើសចេញពីមេមាន់ ដែលផ្ដល់កូនច្រើន ៤សារក្នុង ១ឆ្នាំយ៉ាងតិច
មានពង ១សារចាប់ពី ១០ ទៅ ១២ពង ហើយអត្រាញាស់ពី ៨
ក្បាលឡើងទៅ ។ កូនដែលញាស់ទាំងនោះសកម្ម និងក្លៀវក្លា។
សំគាល់ៈ មេ និង បា
មាន់គួរមានស្រកាជើងក្រាស់ល្អ ជើងមាំ សិរក្រហម ស្បែកកស្ដើងទន់ៗ។ បាមួយសម្រាប់មេ ៥
ទៅ ៧ ក្បាល ប៉ុន្តែជាការល្អប្រសើរគួរដាក់បា ១ ជាមួយមេ ៦ក្បាល។ ត្រូវជ្រើសរើសកូន ២
ទៅ ៣ក្បាលពីមេបាល្អក្នុងមួយជំនាន់សម្រាប់ទុកពូជបន្ត!
៤. ការបង្កាត់ពូជមាន់
យើងអាចជ្រើសរើសពូជមាន់មកចិញ្ចឹម
គឺអាស្រ័យលើគោលបំណងរបស់អ្នកចិញ្ចឹម។ ពូជមាន់ក្នុងស្រុកមានលក្ខណៈសមស្របបំផុត
សម្រាប់ស្ថានភាពក្នុងពេលបច្ចុប្បន្ននេះ។ បើអ្នកចិញ្ចឹមចង់បានផលិតកម្ម សាច់ខ្ពស់
និងលូតលាស់លឿនក៏ត្រូវយកពូជមាន់មេ ក្នុងស្រុកបង្កាត់ជាមួយពូជកូនកាត់នាំចូល។
ឧទាហរណ៍៖
ពូជកូនកាត់ អ៊ីសាប្រោន(ខេអាយ)ជាដើម។ ប៉ុន្តែត្រូវជ្រើសរើសពូជនាំចូល ដែលមានសំបុរប្រហាក់ប្រហែលពូជក្នុងស្រុក
ទើបងាយស្រួលលក់ និងមានតម្រូវការខ្ពស់នៅទីផ្សារ
វដ្ដផលិតកម្មមាន់
និងការថែរក្សាកូនមាន់
១. វដ្ដផលិតកម្មមាន់
វដ្ដផលិតកម្ម
ឬរយៈពេលញាស់មួយសំបុករបស់មេមាន់ ១ក្បាល មានរយៈពេល ៥៦ថ្ងៃ។ ប្រសិនបើអ្នក
ចិញ្ចឹមអនុវត្តតាមបច្ចេកទេសបង្ហាញខាងក្រោម ដូចនេះមេមាន់ ១ក្បាល
អាចទទួលបានកូនមាន់ជាមធ្យមពី ៥-៦សំបុក ក្នុង ១ឆ្នាំ។
សំគាល់៖ បើសិនជាកសិករមានបទពិសោធន៍គ្រប់គ្រាន់
នោះអាចបំបែកកូនចេញពីមេ បន្ទាប់ពីញាស់រួចភ្លាម ដូចនេះក្នុង
១ឆ្នាំគេអាចទទួលបានកូនមាន់ពី ៧-៨សំបុក សម្រាប់មេ ១ក្បាល ប៉ុន្តែកូនមាន់ទាំងនោះត្រូវការការថែរក្សាយ៉ាងត្រឹមត្រូវបំផុត។
២. ការថែរក្សាកូនមាន់ដែលទើបនឹងញាស់
កូនមាន់ដែលទើបនឹងញាស់ងាយរងគ្រោះ
និងអត្រាងាប់ខ្ពស់ ប្រសិនបើមិនបានថែរក្សាត្រឹមត្រូវ
ដូច្នេះដើម្បីការពារកូនមាន់កុំឲ្យងាប់ ត្រូវអនុវត្តដូចខាងក្រោម៖
-ថែរក្សាដាក់នៅកន្លែងដែលមានសុវត្ថិភាព
-ដាក់កូនមាន់នៅកន្លែងដែលមានបរិយាកាសក្ដៅល្មម
និងស្អាតល្អ
-ផ្តល់នូវទឹក និងចំណីអាហារ
ដែលងាយស្រួយរំលាយ និងគ្រាប់ល្អិតៗ គ្រប់គ្រាន់។
តើយើងត្រូវបំបែកកូនមាន់ចេញពីមេនៅអាយុ ១០ថ្ងៃយ៉ាងដូចម្តេច?
ក.
រៀបចំទ្រុងសម្រាប់ដាក់កូនមាន់រួចជាស្រេចដោយបាតទ្រុងដាក់អង្កាម ឬកម្ទេចអាចម៍រណា
ខ.
ទ្រូវយកទាំងមេ និងកូនទៅដាក់ក្នុងទ្រុងកូនមាន់ជាមួយគ្នា ក្រោយពីកូនញាស់អស់
គ.
ពេលកូនមាន់អាយុបាន ១០ថ្ងៃ ត្រូវដកមេចេញពីកូន ដោយយកមេទៅដាក់ក្នុងទ្រុងមេពង
មិនអនុញ្ញាតឲ្យមេមាន់ចូលក្នុងទ្រុង ឬមកនៅក្បែរកូនមាន់ឡើយ។
ឃ.
ត្រូវយកបាវ ឬក្រដាសព័ទ្ធជុំវិញទ្រុងកូនមាន់ដើម្បីរក្សាកម្ដៅ។ បើសិនត្រជាក់ខ្លាំង
ឬពេលយប់ ត្រូវ
បន្ថែមកម្ដៅដោយប្រើក្អមធ្យូងកម្ដៅ
ឬអំពូលភ្លើង(១០០វ៉ាត់)
ង.
កូនមាន់អាយុបាន ១ខែ ត្រូវយកទៅចិញ្ចឹមក្នុងបំប៉នរហូតដល់ពេលលក់។
ការផ្ដល់កម្ដៅដល់កូនមាន់
-ការក្រុងរបស់មេ៖
ពេលមេក្រុងកូនក្រោមស្លាប នោះកូនមាន់នឹងទទួលបានកម្ដៅពីមេវាពី ៣៥-៣៧អង្សាសេ។
-ការផ្ដល់កម្ដៅដោយគ្មានមេ៖ ត្រូវផ្ដល់កម្ដៅឲ្យកូនមាន់ដូចមេមាន់ដែរ
បើសីតុណ្ហភាពទាប នោះកូនមាន់នឹងខ្សោយ រងារ ឈឺ ហើយបណ្ដាលឲ្យលូតលាស់យឺត
-បើសូតុណ្ហភាពខ្ពស់នឹងធ្វើឲ្យរោមកូនមាន់ដុះមិនល្អ
-ត្រូវត្រៀមកម្ដៅសម្រាប់កូនមាន់
-ត្រូវផ្ដល់ទឹក
និងចំណីអាហារឲ្យបានគ្រប់គ្រាន់ និងមានគុណភាព
សញ្ញាបង្ហាញពីកម្ដៅក្នុងទ្រុងកូនមាន់
-កម្ដៅល្មមគ្រប់គ្រាន់៖ កូនមាន់ដើររកស៊ីរាយប៉ាយល្អក្នុងទ្រុង
-កម្ដៅខ្លាំងជ្រុល៖ កូនមាន់ឃ្លាតពីប្រភពកម្ដៅ ស្រែកយំពេញទ្រុង
ឬរត់ប្រសេចប្រសាច
-កម្ដៅត្រជាក់ខ្លាំង៖
កូនមាន់ប្រមូលផ្ដុំគ្នាសសស
ការជម្រុះមាន់
តាមធម្មតាកសិករភាគច្រើនមិនដែលជម្រុះមាន់ទេ
លើកលែងតែវាងាប់ ឬឈឺដោយសារជម្ងឺ។ ការទុកមេបាមាន់ចិញ្ចឹមរហូតដល់អាយុច្រើនជាង ៣ឆ្នាំ
វាមិនអាចផ្ដល់លទ្ធផលល្អទេ ព្រោះវាធ្វើឲ្យមេមាន់ផ្ដល់ពងតិច និងអត្រាការញាស់តិចដែរ
ជាពិសេសអត្រាងាប់ខ្ពស់។ ដូចនេះដើម្បីឲ្យទទួលបានលទ្ធផលល្អ គួរតែអនុវត្តដូចខាងក្រោម៖
-ជម្រុះមេមាន់ និងបា មិនឲ្យមានអាយុលើសពី ៣ឆ្នាំ
-បើសិនជាទុកមេ
ត្រូវផ្លាស់ប្ដូរបាចេញ ដោយទិញបាថ្មីមកជំនួសវិញ តែត្រូវប្រយ័ត្នការជាន់ឈាមចំពោះបាថ្មី
និងមានផ្ទុកនូវជម្ងឺឆ្លង។
ចំណីអាហារសម្រាប់មាន់
ការចិញ្ចឹមដាក់ទ្រុងបង្ខាំង
គឺកូនមាន់ពឹងផ្អែកទាំងស្រុងទៅលើការផ្ដល់ចំណីឲ្យ។
តម្រូវការចំណីនេះមានការកើនឡើងទៅតាមអាយុ និងទម្ងន់របស់វា។
មាន់ត្រូវការចំណីអាហារមានគុណភាពខ្ពស់ សម្រាប់ទ្រទ្រង់រាងកាយ ការលូតលាស់
ផលិតកម្មស៊ុត និងសាច់។ កូនមាន់តូចៗដែលមានអាយុពី ១ថ្ងៃ ដល់
៤៥ថ្ងៃត្រូវការចំណីអាហារមានគុណភាពល្អ ដើម្បីការលូតលាស់របស់វា។
ចំណីជាប្រភពដ៏សំខាន់សម្រាប់ផ្ដលនូវថាមពល
ជាតិសាច់ សារធាតុរ៉ែ និងវីតាមីនដែលធានាឲ្យមាន់មាន៖ សុខភាពល្អ ការលូតលាស់ធំធាត់លឿន
ការបន្តពូជល្អ។
១. សមាសធាតុចំណីដែលសំបូរជាតិសាច់(ប្រូតេអ៊ីន)
ប្រូតេអ៊ីនជាសារធាតុសំខាន់សម្រាប់ជួយការលូតលាស់របស់រាងកាយ
សាច់ ស្បែក សម្រាប់ផលិតពង ប្រូតេអ៊ីនអាចរកបានពីកន្ទក់ ចុងអង្ករ ត្រី ម្សៅត្រី
ម្សៅត្រីក្រៀម កង្កែប ជន្លេន សត្វល្អិត ពពួកសណ្ដែក សាច់ដូងស្ងួត ស្លឹកកន្ធុំថេត
ស្លឹកដំឡូងស្ងួត ត្រកួន ចក ។ល។
ចំពោះប្រភេទរុក្ខជាតិបន្លែត្រូវហាលឲ្យស្ងួតល្អ
និងបុកឲ្យម៉ដ្ឋមុនឲ្យមាន់ស៊ី។
២. សមាសធាតុចំណីដែលសំបូរថាមពល
សារធាតុមួយជួយផ្ដល់ថាមពលក្នុងការរស់នៅផលិត
ឬស៊ីចំណី និងការធ្វើចលនា។ អាហារដែលផ្ដល់ថាមពលមាននៅក្នុងពោត ចុងអង្ករ កន្ទក់
កាកដូងស្ងួត មើមរុក្ខជាតិ កាកសំណល់បន្លែ ដំឡូងជ្វា កាកសំណល់ផ្លែឈើ ស្ករ....
ចំពោះដំឡូងមី និងត្រាវ គេអាចកាត់ហាលថ្ងៃ ហើយបុក
ឬកិនឲ្យម៉ដ្ឋ។
ចូរប្រយ័ត្ន!ចិតយកសំបកមើមដំឡូងចេញ
ព្រោះវាមានជាតិពុល។
៣. សមាសធាតុចំណីដែលសំបូរជីវជាតិរ៉ែ
សារធាតុរ៉ែជាពិសេសកាល់ស្យូម
មានសារសំខាន់ណាស់ធ្វើឲ្យឆ្អឹងលូតលាស់ល្អ និងបង្កើតសំបកសុត
ចំពោះមាន់ដែលចិញ្ចឹមព្រលែងមិនមានបញ្ហាកង្វះសារធាតុរ៉ែទេ ព្រោះវាអាចរកបានដោយខ្លួនឯងនៅក្នុងធម្មជាតិ។
កង្វះកាល់ស្យូម និងផូស្វ័រ បណ្ដាលឲ្យមាន់លូតលាស់យឺត មេមាន់រាគពង(ពងចេញមកមានសំបកទន់)
និងចឹកស៊ីពង ឬសំបកពងខ្លួនឯង។ ប្រភពនៃជីវជាតិរ៉ែមាន៖ សំបកខ្ចៅ ឆ្អឹង ត្រី អំបិល
ថ្លើមសត្វ។
៤. សមាសធាតុចំណីដែលសំបូរវីតាមីន
ចំណីដែលសំបូរដោយវីតាមីនមានរុក្ខជាតិបៃតង
ស្មៅ ធាងស្ពៃ ត្រកួន ចក ។ល។ ចំពោះមាន់ដែលលែងឲ្យដើររកស៊ីដោយខ្លូនឯង
ពុំសូវមានបញ្ហាចំពោះកង្វះវីតាមីនទេ ព្រោះវាអាចស៊ីស្មៅ
និងប្រភេទរុក្ខជាតិបៃតងបានគ្រប់គ្រាន់។
តើត្រូវរៀបចំថ្នាលស្មៅ និងបន្លែជាចំណីមាន់យ៉ាងដូចម្ដេច?
យើងគួរតែធ្វើថ្នាលដាំស្មៅច្រើនប្រភេទ
លាយជាមួយត្រកួននៅជិតផ្ទះ ឬជិតទ្រុងមាន់ ដើម្បីងាយស្រួលផ្គត់ផ្គង់ចំណី
ដែលជួយកាត់បន្ថយការចំណាយលុយទិញ ឬចំណាយពេលវេលាច្រើនសម្រាប់ដើររក។
មុនផ្តល់ឲ្យមាន់ស៊ីត្រូវហាន់ឲ្យល្អិតៗជាមុន
រួចយកទៅច្របល់លាយជាមួយចំណីផ្សំផ្សេងៗទៀត។
៥. ការចិញ្ចឹមជន្លេនសម្រាប់ជាចំណីបំប៉នបន្ថែម
តើជន្លេនក្រហមមានសារៈប្រយោជន៍អ្វីខ្លះ?
-ងាយស្រួលចិញ្ចឹម
-ជន្លេនសំបូរដោយប្រូតេអ៊ីន
-ផ្ដល់ជាចំណីជាតិសាច់(ប្រូតេអ៊ីន)
សម្រាប់ឲ្យមាន់លូតលាស់ល្អ
-ជួយកាត់បន្ថយការចំណាយលើចំណីសម្រាប់ចិញ្ចឹមមាន់
ក. ទីកន្លែងសមស្របសម្រាប់ចិញ្ចឹមជន្លេន
-មានទីទួលមិនលិចទឹក
ឬទឹកហូរកាត់
-មានផ្ទៃដីរាបស្មើ
-មិនមានសំបុកស្រមោចនៅក្បែរ
-ធានាសុវត្ថិភាពពីការបំផ្លាញពីកត្តាផ្សេងៗ
ខ.
របៀបរៀបចំការចិញ្ចឹម
ដើម្បីឲ្យបានជោគជ័យ
ត្រួវអនុវត្តជបន្តបន្ទាប់ដូចខាងក្រោមៈ
-ដាក់របាព័ទ្ធជុំវិញ
២ជាន់ផុតពីដីដែលមានទទឹង ១.២ម បណ្ដោយ ២.៥ម ទៅ ៣ម និងកម្ពស់ ០.៣ម(៣តឹក)។
-របាខាងក្រោមមានកម្ពស់ពីដី
០.១៥ម និងរបាខាងលើមានកម្ពស់ពីដី ០.៣ម
-ជញ្ជាំង
និងបាតក្រាលដោយផ្ទាំងកៅស៊ូក្រាស់ រួចចោះរន្ធតូចៗនៅបាត
-ដាក់លាមកស្រស់កម្រាស់ ០.១ម
-ស្រោចទឹកឲ្យសើម
ទើបដាក់ពូជជន្លេន បន្ទាប់មកអាចស្រោចទឹកពីលើបន្តិចទៀត
-ធ្វើដំបូលការពារកម្ដៅ
និងភ្លៀងឲ្យបានជិតល្អ
-ធ្វើគម្របពីលើ
ដើម្បីការពារពីការស៊ីបំផ្លាញពីសត្វផ្សេងៗ(គីង្គក់ កង្កែប ហ៊ីង ថ្លែន ស្រមោច...) គ. របៀបថែទាំ និងផ្ដល់ចំណី
-ស្រោចទឹក ២ថ្ងៃម្ដងការពារកុំឲ្យស្ងួត
-បន្ថែមចំណីដោយលាមកគោ
៣ថ្ងៃម្ដង
ឃ.
ការផ្ដល់ចំណី (ជន្លេន) ឲ្យមាន់ស៊ី
រយៈពេល
២ខែអាចប្រមូលផលជន្លេនឲ្យមាន់ស៊ីបាន។ ក្នុង ១ថ្ងៃផ្ដល់ជន្លេន ៣-៤ក្បាលឲ្យមាន់ស៊ី
៦. ការផ្ដល់ចំណីអាហារដល់មេ-បា និងមាន់ធំ
ត្រូវផ្ដល់ចំណីឲ្យមាន់
២-៣ដង ក្នុង ១ថ្ងៃ ដោយលាយបញ្ចូលគ្នា រវាងចំណីបាវ (ចំណីផ្សំស្រេច) ៥០%
និងចំណីដែលមានក្នុងភូមិ ៥០%(ដូចជា៖ កន្ទក់ ចុងអង្ករ និងស្រូវជាដើម)
បន្ថែមលើនេះទៀតត្រូវហាន់ ឬ
ចិញ្ច្រាំត្រកួន/ចំណីបៃតងផ្សេងៗ
សម្រាប់លាយជាមួយចំណីគ្រាប់ឲ្យមាន់ស៊ីបន្ថែមទៀត។
៧. ការផ្ដល់ចំណីអាហារដល់កូនមាន់
ចំពោះកូនមាន់មានអាយុក្រោម
១ខែ ត្រូវផ្ដល់ចំណីបាវគ្រាប់ល្អិត(ផ្សំស្រេច) ឲ្យបានច្រើនដង(៤-៥ដង) ក្នុង១ថ្ងៃ។
ពេលអាយុជិត ១ខែ ត្រូវលាយបន្ថែមជាមួយចុងអង្ករ និងកន្ទក់ម៉ដ្ឋ។ ក្នុងរយៈកាលអាយុក្រោម
៣អាទិត្យ ត្រូវផ្ដល់ចំណីផ្សំស្រេចដល់កូនមាន់ ហើយបន្ទាប់ពីនេះត្រូវលាយចំណីដូចជាចុងអង្ករ
ពោត... ដែលកិន ឲ្យល្អិតៗ ប្រហែលពី ២០-៣០% ហើយកើនឡើងបន្តបន្ទាប់។
៨.ការផ្ដល់ទឹក
មាន់ត្រូវការទឹកផឹកគ្រប់ពេលវេលា
ដើម្បីលូតលាស់ និងផលិតកម្មពង។ មាន់អាចស្លាប់ប្រសិនបើគ្មានទឹកផឹករយៈពេល ២៤ម៉ោង។
ត្រូវផ្ដល់ទឹកស្អាតជានិច្ច និងគ្រប់ពេលវេលា។ មេមាន់ ១០ក្បាលត្រូវការទឹក ៤លីត្រ
ឬច្រើនជាងនេះក្នុង១ថ្ងៃ។ កូនមាន់ ១០ក្បាលត្រូវការទឹក ១កែវក្នុង១ថ្ងៃ។
ជីវសុវត្ថិភាព
និងការធ្វើអនាម័យ
សុខភាពមាន់
គឺជាគន្លឹះដ៏សំខាន់សម្រាប់ការចិញ្ចឹម។ ដូចនេះយើងត្រូវធ្វើអនាម័យជាប្រចាំ។
-ជម្ងឺបង្កឡើងដោយវីរុស
គ្មានថ្នាំព្យាបាលទេ
-ជម្ងឺបណ្ដាលមកពីបាក់តេរី
អាចព្យាបាលបានខ្លះ ដោយប្រើថ្នាំអង់ទីប៊ីយូទិច
-ជម្ងឺបណ្ដាលមកពីបរាសិត(ព្រូន
និងអង្គែ...) ព្យាបាលដោយថ្នាំទម្លាក់ព្រូន ឬសម្លាប់អង្គែ។
មាន់អាចចម្លងជម្ងឺយ៉ាងរហ័សពីមួយទៅមួយតាមកាកសំណល់លាមក ទឹកសំបោរ
ជួនកាលអ្នកចិញ្ចឹមមិនអាចមើលដឹង ថាមាន់ណាមួយមានផ្ទុកជម្ងឺឡើយ។
៩. អនាម័យកន្លែងចិញ្ចឹម
-សម្អាតព្រៃជុំវិញកន្លែង(ទ្រុង)ចិញ្ចឹម
-លប់ដីគ្រលុកដក់ទឹកឲ្យបានស្អាតល្អ
-ត្រូវក្រាលបាតទ្រុងជាមួយអង្កាម ឬកម្ទេចអាចម៍រណា
-ក្នុងកន្លែងមាន់ដេកត្រូវបោសសម្អាតកើបលាមកមាន់ចេញរាល់ថ្ងៃ
-ត្រូវសម្លាប់មេរោគ និងបរាសិត(ក្នុងទ្រុង និងធ្លាចិញ្ចឹម)
រៀងរាល់មុនពេលដាក់មាន់ យ៉សងតិច ១អាទិត្យ ដោយបាចកំបោរស ដើម្បីកុំឲ្យមាន់ឆ្លងមេរោគ។
ការការពារជម្ងឺមាន់
ក. លក្ខណៈទូទៅរបស់វ៉ាក់សាំង
-វ៉ាក់សាំងជាថ្នាំសម្រាប់បង្ការការពារជម្ងឺ
មិនមែនជាថ្នាំសម្រាប់ព្យាបាលទេ
-សត្វដែលអាចចាក់វ៉ាក់សាំងបាន
គឺនៅពេលដែលវាមានសុខភាពល្អ
-វ៉ាក់សាំង ១មុខ អាចការពារជម្ងឺបានតែ ១មុខប៉ុណ្ណោះ
-ថ្នាំការពារខុសគ្នា
មានវិធីប្រើខុសគ្នា (ផ្លូវបញ្ចូលថ្នាំ)
-ថ្នាំការពារជម្ងឺដូចគ្នា តែផលិតដោយក្រុមហ៊ុនខុសគ្នា
ក៏អាចមានវិធីប្រើប្រាស់ខុសគ្នាដែរ ដូចនេះគប្បី ត្រូវដឹងឲ្យបានច្បាស់លាស់
និងកម្រិតប្រើប្រាស់វ៉ាក់សាំងនីមួយៗ។
-វ៉ាក់សាំងដែលនៅសល់ពីការប្រើប្រាស់ត្រូវដុតចោល
-អ្នកត្រូវកត់ត្រា ថ្ងៃខែ
និងចំនូនមាន់ចាក់វ៉ាក់សាំង
-ត្រូវចាក់ថ្នាំការពារដល់មាន់ទាំងអស់ និងចាក់បានទៀងទាត់ ទើបមានប្រសិទ្ធភាព
ខ. កម្មវិធីចាក់ថ្នាំការពារជម្ងឺមាន់
តារាងកម្មវិធីចាក់ថ្នាំការពារជម្ងឺមាន់
អាយុ
|
ឈ្មោះវ៉ាក់សាំងការពារជម្ងឺ
|
ផ្លូវបញ្ចូល
|
រំឭកឡើងវិញក្រោយចាក់
|
៣-៥ថ្ងៃ
|
ជម្ងឺដង្កោកាច់(ញ៉ូកាស ១២)
|
បន្តក់ក្នុងភ្នែក ឬច្រមុះ
|
៦ខែ
|
៧-១០ថ្ងៃ
|
ជម្ងឺអុតមាន់
|
ជួសស្បែកផ្ទាំងស្លាបរង
|
១ឆ្នាំ
|
២ខែ
|
ជម្ងឺអាសន្នរោគ
|
ចាក់សាច់ដុំ
|
៦ខ
|
កម្មវិធីទម្លាក់ព្រូន
ទម្លាក់ព្រូនលើកទីមួយ
នៅពេលមាន់មានអាយុ ១ខែ និងរំឭកឡើងវិញរយៈពេល ២ ទៅ ៣ ខែក្រោយ។ គេអាចប្រើថ្នាំ
ម៉េបង់ដាសុលសម្រាប់ទម្លាក់ព្រូនមាន់។ ក្នុងថ្នាំម៉េបង់ដាសុល ១គ្រាប់
សម្រាប់ដាក់ឲ្យមាន់ទម្ងន់រស់សរុប ៥គីឡូក្រាម។
ការកត់ត្រាចំណាយចំណូលផលិតកម្ម
និងវីភាគសេដ្ឋកិច្ច
១. ការកត់ត្រាចំណូលចំណាយផលិតកម្ម
ការកត់ត្រានូវតួលេខចំណូលចំណាយមានសារៈសំខាន់ណាស់។
មានហេតុផលជាច្រើន ដែលគេចាំបាច់ត្រូវកត់ត្រាពីចំណាយ ចំណូលផលិតកម្ម។
ហេតុផលចំបងមួយចំនួនមានដូចខាងក្រោម៖
-ប្រសិនបើគ្មានការកត់ត្រាពីអ្វីដែលបានចំណាយ
ហើយអ្វីដែលបានចំណូលនោះអាចនឹងមិនដឹងថាតើ មុខជំនួញរបស់យើងខាត ឬចំណេញ? ចូរចងចាំថា
ការទទួលបានប្រាក់ចំណូលរាល់ថ្ងៃ មិនមានន័យថា យើងបានទទួលប្រាក់ចំណេញនោះទេ។
-ប្រសិនបើយើងដឹងច្បាស់ពីមុខចំណាយ
និងមុខចំណូលច្បាស់លាស់ យើងអាចរិះរកវីធីដើម្បីគ្រប់គ្រង ជំនួញឲ្យបានកាន់តែល្អ
កាន់តែបានចំណេញច្រើន។
-កំណត់ត្រាអាចត្រូវប្រើប្រាស់សម្រាប់ធ្វើផែនការចំណាយនៅពេលអនាគត
ព្រោះយើងអាចដឹងពីតម្លៃ និងធនធានដែលត្រូវចំណាយ។
គោលដៅនៃការធ្វើជំនួញ
ឬផលិតកម្មអ្វីមួយ គឺរកបានចំណេញ និងកាន់តែចំណេញច្រើន។ ប្រាក់ចំណេញ ជាផលសង ឬភាពខុសគ្នាជាវិជ្ជមាន
រវាងទឹកប្រាក់ចំណូល(បានមកពីលក់ផលិតផល ឬសេវ់ាកម្ម) និងទឹកប្រាក់ចំណាយទាំងអស់។
ចំណាយអាចបែងចែកជា ២ប្រភេទគឺ៖
ក. ចំណាយថេរ
គឺចំណាយមូលធនដូចជា ដី សំណង់ ឃ្លាំង រោង
ទ្រុងមាន់...ដែលមានតម្លៃត្រូវកាត់រំលោះជាប្រចាំ ទោះជាមានការផលិត ឬគ្មានក៏ដោយ។
ដោយសារឧបករណ៍ និងសម្ភារៈក្នុងមុខចំណាយថេរទាំងនេះអាចប្រើបានច្រើនដង
នោះគេត្រូវគិតរំលោះវាជាច្រើនសារ ហើយគិតបានច្រើនបែប។
ខ. ចំណាយប្រែប្រួល
គឺជាប្រភេទចំណាយជាក់ស្ដែងសម្រាប់ការផលិត ផលិតផល ឬសេវាកម្មអ្វីមួយ។
ដើម្បីឲ្យដឹងច្បាស់ថា
តើគោលដៅជោគជ័យសម្រេចបានត្រឹមណានោះ គេត្រូវការនូវព័ត៌មានចាំបាច់ ដែលមិនអាចរកបាន
ក្រៅពីការកត់ត្រាជាប្រចាំ និងបានត្រឹមត្រូវរបស់យើងនោះឡើយ។
ការកត់ត្រាអាចផ្ដោតលើការប្រមូលព័ត៌មានចាំបាច់សម្រាប់វិភាគចំណាយ និងចំណេញ
និងតម្រង់ទិសមុខរបរ ឬផលិតកម្ម តាមពេលវេលាឲ្យចំ ឆ្លើយតបតាមតម្រូវការទីផ្សារ
និងទៅអនាគតខាងមុខ។ ខាងក្រោមនេះជាទម្រង់កត់ត្រាសាមញ្ញមួយ
ដែលកសិករអាចប្រើសម្រាប់កត់ត្រាចំណាយ ចំណូលរបស់ខ្លួន។
តារាងប្រាក់ចំណាយ
ឈ្មោះផលិតកម្មៈ……………………………………………………………………………………………………………………………………………….
ថ្ងៃខែចាប់ផ្ដើមផលិតកម្មៈ………………………………………………………………………………………………………………………………….
ថ្ងៃបញ្ចប់ផលិតកម្មៈ………………………………………………………………………………………………………………………………………….
ល.រ
|
មុខចំណាយ
|
ឯកតា
|
ចំនួន
|
តម្លៃ១ឯកតា
|
ទឹកប្រាក់សរុប
|
តារាងប្រាក់ចំណូល
ឈ្មោះផលិតកម្មៈ…………………………………………………………………………………………………………………………………………………..
ថ្ងៃខែចាប់ផ្ដើមផលិតកម្មៈ………………………………………………………………………………………………………………………………………
ថ្ងៃបញ្ចប់ផលិតកម្មៈ……………………………………………………………………………………………………………………………………………….
ល.រ
|
មុខចំណូល
|
ឯកតា
|
ចំនួន
|
តម្លៃមួយឯកតា
|
ទឹកប្រាក់សរុប
|
សូមអរគុណ!
|
No comments:
Post a Comment